Benefit of Tourism Sector in Cambodia

Kirirom National Park & Eco Community Tous-vanatravel (9)

វិស័យទេសចរណ៍ ជាវិស័យ សេដ្ឋកិច្ចដ៏សំខាន់ មួយដែលសកលលោកបានផ្តោតការយកចិត្តទុកដាក់ដឹកនាំដើម្បីធានាអោយមានការអភិវឌ្ឍន៏មួយប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវខ្ពស់ ព្រោះថាវិស័យនេះ បាននាំមកនូវចំណូលជាតិ និង បង្កើតឧ៌កាសការងារយា៉ងច្រើនដល់ប្រជាពលរដ្ឋ នៅក្នុងប្រទេសនិមួយៗ។នៅឆ្នាំ ២០១៥ ជាមួយនឹងចំនួនទេសចរប្រមាណ ១១៨២ លាន នាក់ដែលបានធ្វើដំណើរកំសាន្ត វិស័យទេសចរណ៍បាននាំមកនូវចំណូលជាតិប្រមាណ ៧ ,៣ ទ្រីលាន(7,3 trillions)ដុល្លារ អាេមរិក ( ស្មើ10% Of Global GDP) បង្កើតការងារ បាន ប្រមាណ២៥០លាន នាក់ ( 1/11 នៃការងារ សរុប)។គេបានចាត់ទុកវិស័យទេសចរណ៍ ជាវិស័យនាំចេញនៅនឹងកន្លែង ពិសេស ការនាំចេញផ្នែកសេវា។៣០% នៃេសវាបានត្រូវនាំចេញដោយវិស័យទេសចរណ៍ ស្មើ៧% នៃការនាំចេញសរុបរបស់ពិភពលោក។វិស័យទេសចរណ៍ជាវិស័យនាំចេញដែលស្ថិតក្នុងលំដាប់ទី ៣ បន្ទាប់ ពី វិស័យប្រេងឥន្ទនះទី១ វិស័យគីមី ទី២ រីឯវិស័យស្បៀង ទី៤។ក្នង ASEAN វិស័យទេសចរណ៍ បានផ្តល់ឧ៌កាស ការងារប្រមាណ ៤% នៃការងារសរុបក្នង ASEAN ។ក៏ប៉ុន្តែ វិស័យទេសចរណ៍កម្ពុជាបានផ្តល់ឧ៌កាសការងារប្រមាណ៦២ មឺុននាក់ ស្មើ១៣% នៃការងារសរុបក្នងប្រទេសរួមចំណែក ប្រមាណ ១៣% នៃ GDP ។ជាការពិត ដើម្បីការអភិវឌ្ឍន៍វិស័យទេសចរណ៍មួយប្រកបដោយគុណភាព និន្តរភាព មានកត្តាគន្លិះយុទ្ឋសាស្ត្រមូលដ្ឋានជាច្រើន ក្នុងនោះកត្តាធនធានមនុស្សពិសេសផ្នែក ជំនាញវុិជ្ជាជីវះទេសចរណ៍ជាកត្តាកំនត់ដ៏ចំបងមួយ។គេមិនអាចនិយាយពីគុណភាពសេវាកម្មទេសចរណ៍បានទេ នៅពេលដែលគេមិនបានគិតគូរដល់ការបណ្តុះបណ្តាលធនធានមនុស្សពិសេសផ្នែកជំនាញវិជ្ចាជីវះទេសចរណ៍នោះ។ក្នុងយុទ្ឋសាស្ត្រទេសចរណ៍ ASEAN ២០១៦-២០២៥ ផែនការ និងកម្មវិធីបណ្តុះបណ្តាលធនធានមនុស្សផ្នែកជំនាញវិជ្ចាជីវះក្នុងវិស័យនេះត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងតាមដានអនុវត្តជាប្រចាំ។ASEAN បានចុះកិច្ចព្រមព្រៀង MRA ( Mutual Recognition Arrangement) រវាងសមាជិកទាំង១០ លើកម្មវិធីបណ្តុះបណ្តាលរួម(ASEAN Common curriculum)ផ្នែកជំនាញវិជ្ជាជីវះទេសចរណ៍ (ដែលដំបូងរួមមាន ៣២ មុខជំនាញ មាន ផ្នែកសណ្ឋាគារ ផ្នែកម្ហូបអាហារ និងភេសជ្ជះ ផ្នែកសេវាកម្មធ្វើដំណើរ)ក្នុងគោលដៅបំលាស់ទីការងារក្នុង ASEAN ។រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតគណកម្មធិការជាតិវាយតម្លៃអ្នកជំនាញទេសចរណ៍(គជវទ)មួយដែលមានក្រសួងទេសចរណ៍ជាប្រធាននិង សម្តេច តេជោ ជាប្រធានកិត្តិយស។ រីឯ ASEAN ក័បានបង្កើត ការិយាល័យមួយប្រចាំការដើម្បីតាមដាន និងសំរួបសំរួលការងារនេះ ដែលមានទីដ្នសក់ការនៅ Indonesia ។មកដល់បច្ចប្បន្ននេះ កម្ពុជាត្រូវបាន ASEAN ទទួលស្គាល់ថា ជាប្រទេសនាំមុខមួយក្នុងការអនុវត្ត MRA តាមរយះការចុះមកពិនិត្យដកពិសោធន៏ជាក់ស្តែងផ្ទាល់នៅតាមសាលាបណ្តុះបណ្តាលវិជ្ចាជីវះជំនាញទេសចរណ៍ដែល គជវទ និងក្រសួងទេសចរណ៍ទទួលស្គាល់។ គិតត្រឺមបច្ចុប្បន្ននេះ ទើបមានសាលាបណ្តុះបណ្តាលជំនាញវិជ្ចាជីវះទេសចរណ៏ ចំនូន ២ ដែល គជវទនិងក្រសួងទេសចរណ៍ បានទទួលស្គាល់រួចហើយថា ជា សាលាដែលបានអនុវត្តន៏តាមកម្មវិធី ASEAN គ្រប់ជ្រុងជ្រោយគឺ សាលាសណ្ឋាគារ Paule du Brule នៅសៀមរាប និង សាលា PSE ( ភាពញញឹមនៃកុមារ) នៅភ្នំពេញ (នៅមានសាលាមួយចំនួនទៀតដែល គជវទ កំពុងពិនិត្យ តាមរយះពាក្យស្នើសុំរបស់សាលា)។ដើម្បីឆ្លើយតបនឹងតម្រូវការធនធានមនុស្សផ្នែកជំនាញវិជា្ជជីវះនេះ រាជរដ្ឋាភិបាលបាននឹងកំពុងជំរុញការសាងសង់សាលាជាតិជំនាញវិជ្ជាជីវះទេសចរណ៍នេះ(ប្រាក់កម្ចីពីបារាំង) ១ នៅភ្នំពេញ ១ នៅក្រុងព្រះសីហនុ។ព្រមជាមួយនេះ រាជរដ្ឋាភិបាល មានគោលនយោបាយជាក់លាក់ក្នុងការលើកទឹកចិត្តជំរុញដល់ការិនិយោគបង្កើតសាលាវិជ្ជាជិវះជំនាញទេសចរណ៍ឯកជនផងដែរ។យើងពិតប្រាកដជាត្រូវការអោយមានសាលាជំនាញវិជ្ជាជីវះទេសចរណ៍ជាច្រើនទាំងរដ្ឋនិងឯកជន។ព្រោះដើម្បីធានាអោយវិស័យទេសចរណ៍កម្ពុជាមួយអភិវឌ្ឍទៅប្រកបដោយនិរន្តរភាព និងគុណភាព គឺបុគ្គលិក កម្មករ នយោជកទាំងចាស់ ទាំងថ្មី ត្រូវតែបានឆ្លងកាត់វគ្គបណ្តុះបណ្តាលដែលមានកម្មវិធីច្បាស់លាស់មួយហើយដែលត្រូវបានឆ្លងកាត់បទពិសោធន៍ជាក់ស្តែងក្នុងការងារ។ឆ្នាំ២០១៥យើងមានអ្នកបំរើការជំនាញ្ញជីវទេសចរ ប្រមាណ៦២ មុឺន សំរាប់បំរើេទសចរ ៤,៨ សែននាក់។ដល់ឆ្នាំ ២០២០ យើងត្រូវការអ្នកមានជំនាញវិជ្ចាជីវះែដលមានគុណវឌ្ឍន៍ប្រមាណ ៨០មុឺននាក់ (ពោលគឺឹក្នុងចំនួនទេចរ ៨នាក់ យើងត្រូវការអ្នកបំរើ ១នាក់។ដូចនេះ ក្នុុុង ៤ឆ្នាំទៅមុខ យើងត្រូវបណ្តុះបណ្តាលថ្មីបន្ថែម ២០មុឺននាក់( ៥មុឹននាក់ ថ្មីបន្ថែម ក្នង១ឆ្នាំ មិនទាន់គិតវគ្គបំប៉នអ្នកចាស់)។តាមការសិក្សាស្រាវជ្រាវរបស់អ្នកជំនាញសេដ្ឋកិច្ចទេសចរណ៍ សំរាប់កម្ពុជាយើង ទីផ្សារការងារ ទេសចរណ៍បានស្រូបយកការងារសំរាប់ អ្នកជំនាញវិជ្ជាជីវះទេសចរណ៍១០០%។លើក លែង តែផ្នែកគ្រប់គ្រងបានផ្តល់ការងារ ត្រឺមប្រមាណ ៣០%។សូមប្អូនៗយុវជនចូលរួមគាំទ្រការអភិវឌ្ឍន៏វិស័យទេសចរណ៍ អោយបានច្រើន តាមរយះការចូលរួមសិក្សារៀនសូត្រផ្នែកជំនាញវិជ្ជាជីវះទេសចរណ៍នេះ។ ការងារជំនាញវិជ្ជាជីវះទេសចរណ៍ពិត ជានឹងផ្តល់នូវជីវភាពមួយសមរម្យផងដែរ Your Skil is Your Life។

Source https://www.facebook.com/cambodiamot/posts/1029066030521542

SPEAK TO AN EXPERT

WhatsApp

+855 (0) 87 883 898

The Vana Travel Story